ម្ចាស់ផេក បេះដូងកវីស្រី ទទួលបានជយលាភីលេខ២ ផ្នែកតែងនិពន្ធកំណាព្យរឿងឆ្នាំ២០១៨



ប្រិយមិត្តទាំងអស់គ្នាដែលនៅក្នុងបណ្តាញ់សង្គមហ្វេសប៊ុកមួយចំនួន ពិតជាធ្លាប់បានអានកំណាព្យព្រមទាំងអត្ថបទផ្សេងនៅលើផេក បេះដូងកវីស្រី។ ហើយម្ចាស់ផេកនេះតែងតែផុសនូវកំណាព្យចម្រៀងព្រមទាំងគំនិតអប់រំជាច្រើននៅលើផេកនេះ។ ហើយប្រិយមិត្តខ្លះពិតជាបានឃើញមុខម្ចាស់ផេកហើយ តែមិនបានស្គាល់ឈ្មោះម្ចាស់ផេកនៅឡើយ។ ថ្ងៃនេះដែរ យើងខ្ញុំសូមលើកយកប្រវត្តិនិងស្នាដៃម្ចាស់ផេកមកចុះផ្សាយចែកជូនប្រិយមិត្តអ្នកអាន។ ផេក បេះដូងកវីស្រី មាន Admin ឈ្មោះ លឹម ផាន់ណា ហើយគាត់បានក្លាយជាម្ចាស់ជយលាភីផ្នែកតែនិពន្ធកំណាព្យរឿងចំណាប់ថ្នាក់លេខ២ ដែលរៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ  ក្នុងស្នាដៃកំណាព្យរឿង « ម្លប់ជីវិត» នៅក្នុងឆ្នាំ២០១៨។ ការទទួលពានរង្វាន់នេះមិនមែនជាលើកទីមួយនោះទេ ព្រោះកញ្ញាធ្លាប់ជាម្ចាស់ជយលាភី ផ្សេងៗទៀតជាច្រើន ដូចជា៖
១ ជយលាភីលេខ៣ ផ្នែកកំណាព្យក្នុងកម្មពិធីទិវា យុវជនស្ម័គ្រចិត្តអន្តរជាតិឆ្នាំ២០១០
២ ជយលភីលេខ ៣ ផ្នែកសំណេរអត្ថបទ ស្តីអំពី«ការផ្សះផ្សាជាតិ និង តួនាទីយុវជន ក្នុងការផ្សះផ្សាផ្លូវចិត្តជនរងគ្រោះក្រោមរបបខ្មែរក្រហម» ដែលរៀបចំដោយអង្គការ YRDP ក្នុងឆ្នាំ២០១១។
៣ ជយលាភីលេខ២ ផ្នែកតែងកំណាព្យក្រោមប្រធានបទ «អំណាចទឹកចិត្ត» រៀបចំដោយសមាគមន៍អ្នកសាបព្រោះ ក្នុងឆ្នាំ ២០១២
៤ ជយលាភីលេខ ២ ផ្នែកតែងកំណាព្យស្តីអំពី « តម្លៃធនធានធម្មជាតិ» ដែលរៀបចំដោយ អង្គការ KYSD នាឆ្នាំ២០១២។
ទទឹមនិងស្នាដៃទទួលបានជយលាភីកញ្ញា លឹម ផាន់ណា បាននិពន្ធសៀវភៅចំនួន២ ថែមទៀតផង ដែលមាន៖ ១ បានថើបរសើបបេះដួង ២ ទេពអប្សតូច។ មិនត្រឹមតែប៉ុណ្ណោះ កញ្ញាបានសរសេរចម្រៀងព្រោះទាំងកំណាព្យផ្សេងៗទៀតជាច្រើន។ ដោយឡែកក្នុងឆ្នាំ២០១៨នេះ កញ្ញាបាន ស្នាដៃធំៗចំនួន៤ ដែលមានការគាំទ្រជាច្រើន ដូចជា៖
          ១ និពន្ធរឿងកុំហៅខ្ញុំក្រមុំចាស់ ដែលត្រូវបានចុះផ្សាយក្នុងវេបសាយ ប្រលោមលោកសប្បាយ ហើយមានការគាំទ្រនិងផ្ញើសារមកអ្នកនិពន្ធយ៉ាងច្រើន ហើយសរសើរនូវសាច់រឿងថាពិតជាល្អអានណាស់។

          ២ និពន្ធចម្រៀង កុំហៅខ្ញុំថាស្រីចាស់ ដែលច្រៀងដោយ កញ្ញា គង់ ចាន់រដ្ឋា គឺជាបទដែលល្បីនៅតាមបណ្តាញ់សង្គម ទូរទស្សន៍នានា ជាពិសេសនៅក្នុង Youtube គ្រាន់តែ Channel Lim Phanna មួយមានអ្នកចូលទស្សនារហូតទៅដល់ ៨.៤លានដងគិតត្រឹមចុងខែ១១ឆ្នាំ២០១៨។

          ៣ បោះពុម្ភសៀវភៅរឿង «សកលស្នេហ៍» ដែលសៀវភៅនេះមានការសហការជា មួយអ្នកនិពន្ធបីរូបផ្សេងទៀត ហើយអ្នកនិពន្ធម្នាក់បានមានស្នាដៃរឿងមួយនៅក្នុងសៀវភៅនេះ។


          ៤ កញ្ញា លឹម ផាន់ណា ក្លាយជាម្ចាស់ជយលាភីលេខ ២ ផ្នែកតែងនិពន្ធកំណាព្យរឿងដែលរៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី ៧ខែធ្នូឆ្នាំ ២០១៨នេះ។




ទទឹមនិងភាពជោគជ័យរបស់កញ្ញជាបន្តបន្ទាប់បែបនេះ គាត់បាន​តាំង​ចិត្ត​យ៉ាង​មុត​មាំ ក្នុង​ការពង្រឹងស្នាដៃ​និពន្ធ និង​ចេញ​ផ្សាយ​ជា​សៀវភៅនៅឱកាស​ក្រោយៗទៀត







Comments