កវី លឹម ផាន់ណា បោះពុម្ភសៀវភៅ ដើម្បីចូលរួមទិវាអំណាន លើកទី៤


ប្រិយមិត្តទាំងអស់គ្នានៅចាំរឿង កុំហៅខ្ញុំថាក្រ​មុំចាស់ ដែលល្បីនៅក្នុងគេហទំព័រសប្បាយ ដែលមានអ្នកចូលទៅអានយ៉ាងច្រើនយ៉ាងច្រើនហើយ បាននាំគ្នាសរសើរ និងលើកទឹកចិត្តអ្នកអ្នកនិពន្ធយ៉ាងច្រើនកាលពីឆ្នាំមុន។ 

បន្ទាប់រឿងនេះ កុំហៅខ្ញុំថាក្រមុំចាស់ ល្បីហើយ ក៏មានបទចម្រៀងមួយបទទៀតដែលមានចំណងជើងថា កុំហើយខ្ញុំថាស្រីចាស់ ដែលល្បីក្នុងបណ្តាស់សង្គមព្រមទាំងតាម កញ្ចក់ទូរទស្សនានា ក្នុងឆ្នាំ២០១៨។

 រឿងនិងចម្រៀងទាំងពីរគឺជាស្នាដៃនិពន្ធរបស់ កញ្ញា លឹម ផាន់ណា។ ដោយឡែកនៅដើមឆ្នាំ២០១៩ កញ្ញាបានទទួលពានរង្វាន់ លេង២ ផ្នែកនិងពន្ធកំណាព្យរឿង ដែររៀបចំដោយ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ 

ទទឹមនិងគ្នាគ្នានេះដែល កញ្ញាបាន តែងចម្រៀងមួយបទទៀងជូន កញ្ញា មាស សុខសោភា ច្រៀង ក្នុងកម្មពិធីប្រគួត ស្នាដៃកូនខ្មែរ ក្រោមចំណងជើងថា ឆ្នាំថ្មិរកថ្មីមិនបាន។​ បទនេះដែរ ពិតជាមានការគាំទ្រយ៉ាងច្រើននៅពេលដែរបទនេះត្រូវបានចាក់ផ្សាយតាមកញ្ចក់ ទូរទស្សន៍ CTN ព្រោះបទនេះពេលស្តាប់ហើយធ្វើអោយចាក់ដោតអារម្មណ៍ស្រ្តីវ័យជ្រេ ហើយមិនទាន់មានគូនិងគេ។ 

ហើយថ្មីៗនេះកញ្ញា បានបោះពុម្ភសៀវភៅមួយ ក្បាលដើម្បីអបអរសាទ ទិវាអំណានលើកទីបួន នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ថ្ងៃទី ៩ដល់១១ ខែមិនាឆ្នាំ២០១៩។ ហើយកញ្ញាបានបានបង្ហោះខ្លឹមផ្សា​ ខ្លះៗពីសៀវភៅរបស់គាត់ថា៖
មនុស្ស​ច្រើន​នាក់កាន់សៀវភៅមួយក្បាល តែ​របៀបនៃការគិត​ខុសៗគ្នា៖

អ្នកសេដ្ឋកិច្ច៖ យក​១៥០០០រៀល ទៅទិញសៀវភៅ នាំឱ្យបាត់ឱកាស​ផឹក​កាហ្វេប្រ៊ែនមួយ​កែវ
រចនាករ: សៀវភៅ​នេះ មាន​របៀប​ឌីសាញខុសពី​សៀវភៅដទៃ
អ្នក​ចិត្តសាស្ត្រ៖ រឿងខ្លះ​ក្នុងសៀវភៅនេះ ពាក់ព័ន្ធនឹងផ្លូវចិត្ត
ព្រះសង្ឃ: អាត្មាអាចអានបាន
អ្នក​នយោបាយ៖ រិះគន់​សង្គម?
អ្នក​អក្សរសាស្រ្ត៖ ឈ្វេងយល់​របៀប​តែង​និពន្ធ
អ្នក​និពន្ធ៖ ស្នាដៃ​រឿងធម្មតាៗ 😀
អ្នក​គណិតវិទ្យា៖ សៀវភៅ​១០០ទំព័រ តម្លៃ១៥០០០ រៀល ស្មើ​នឹង ១ទំព័រ តម្លៃ១៥០ រៀល
អ្នក​ចូលចិត្តអាន៖ សៀវភៅនេះ មាន​សាច់រឿងគួរឱ្យចាប់អារម្មណ៍
អ្នក​បោះពុម្ព៖ បានប្រាក់ចំណូល ពី​អ្នកនិពន្ធ ។ល។
បណ្ណារក្ស: ជិតបានសៀវភៅថ្មី ដាក់បណ្ណាល័យហើយ។
កុមារ: ពាក្យងាយៗ ស្រួលអាន ស្រួលយល់។
មនុស្សប្រមឹក: សៀវភៅស្អីហ្នឹងវ៉ី...
ជួបគ្នា​ឆាប់ៗនេះ នៅទិវាជាតិ​អំណាន ថ្ងៃទៅទី ០៩ ១០ ១១ ខែមីនា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា (តិចណូ)
អរគុណ! 
ប្រសិនបើគាំទ្រស្នាដៃ កញ្ញាហើយចង់ទិញសៀវភៅ សូមទាក់ទង កញ្ញា លឹម ផាន់ណា​ ០១១ ៥៨ ៥១៥៥








Comments